KHMERSACALLOCK: info l'actualité le monde khmersacallock le23Décem...
ប្រជាធិបតេយ្យនៅកម្ពុជា ដាំក្បាលចុះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ក្លាយជារបបផ្ដាច់ការ Posted about 9 hours ago | 0 comment ដោយ មាន ឫទ្ធិ 2019-01-10 RFA ស្ដាប់ ឬទាញយកសំឡេង ផែនទីបង្ហាញអំពីសន្ទស្សន៍លទ្ធិប្រជាធិបតេយ្យលើពិភពលោក ឆ្នាំ ២០១៨ សិក្សាដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU នៃទស្សនាវដ្ដី The Economist។ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU នៃទស្សនាវដ្ដី The Economist ការសិក្សាស្រាវជ្រាវមួយបង្ហាញថា កម្ពុជាស្ថិតក្នុងជំពូកក្រុមប្រទេសផ្ដាច់ការ មិនខុសពីបណ្ដាប្រទេសកុម្មុយនិស្តចិន វៀតណាម រុស្ស៊ី និងកូរ៉េខាងជើងនោះឡើយ។ សម្រាប់សន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០១៨ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU នៃទស្សនាវដ្ដី The Economist របស់ចក្រភពអង់គ្លេស រកឃើញថា កម្ពុជាបានដាំក្បាលចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ពីលេខ ១០២ ក្នុងឆ្នាំ២០០៨ មកដល់លេខ ១២៥ ក្នុងឆ្នាំ២០១៨ ក្នុងចំណោម ១៦៧ ប្រទេស និងដែនដី នៅទូទាំងសាកលលោក។ ពិន្ទុប្រជាធិបតេយ្យរបស់កម្ព...