KHMERSACALLOCK: info l'actualité le monde khmersacallock le23Décem...
ប្រជាធិបតេយ្យនៅកម្ពុជា ដាំក្បាលចុះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ក្លាយជារបបផ្ដាច់ការ
ដោយ មាន ឫទ្ធិ2019-01-10
RFA
ស្ដាប់ ឬទាញយកសំឡេង

ផែនទីបង្ហាញអំពីសន្ទស្សន៍លទ្ធិប្រជាធិបតេយ្យលើពិភពលោក ឆ្នាំ ២០១៨ សិក្សាដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU នៃទស្សនាវដ្ដី The Economist។ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU នៃទស្សនាវដ្ដី The Economist

ការសិក្សាស្រាវជ្រាវមួយបង្ហាញថា
កម្ពុជាស្ថិតក្នុងជំពូកក្រុមប្រទេសផ្ដាច់ការ
មិនខុសពីបណ្ដាប្រទេសកុម្មុយនិស្តចិន វៀតណាម រុស្ស៊ី
និងកូរ៉េខាងជើងនោះឡើយ។ សម្រាប់សន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០១៨
អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU នៃទស្សនាវដ្ដី The Economist របស់ចក្រភពអង់គ្លេស
រកឃើញថា
កម្ពុជាបានដាំក្បាលចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ
ពីលេខ ១០២ ក្នុងឆ្នាំ២០០៨ មកដល់លេខ ១២៥ ក្នុងឆ្នាំ២០១៨
ក្នុងចំណោម ១៦៧ ប្រទេស និងដែនដី នៅទូទាំងសាកលលោក។
ពិន្ទុប្រជាធិបតេយ្យរបស់កម្ពុជានៅឆ្នាំ២០១៨ នេះ បានត្រឹមតែ ៣,៥៩
ពិន្ទុប៉ុណ្ណោះ ដែលពិន្ទុនេះ
ត្រូវចាត់ទុកជាជំពូកប្រទេសគ្រប់គ្រងតាមបែបផ្ដាច់ការ
ខណៈពិន្ទុខ្ពស់បំផុត គឺ ១០ពិន្ទុ ជាប្រទេសមានប្រជាធិបតេយ្យពេញលេញ។
ការផ្ដល់ពិន្ទុ និងសន្ទស្សន៍នេះ ធ្វើឡើងផ្អែកលើសូចនាករសំខាន់ៗ
ចំនួន ៥ ក្នុងនោះរួមមានដំណើរការបោះឆ្នោត និងពហុបក្ស
ដំណើរការរដ្ឋាភិបាល ការចូលរួមក្នុងវិស័យនយោបាយ វប្បធម៌នយោបាយ
និងការគោរពសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
ផ្អែកតាមការស្រាវជ្រាវរបស់អង្គភាព EIU ប្រជាធិបតេយ្យនៅកម្ពុជាក្នុងឆ្នាំ២០១៨
ជាប់លេខរៀងទី ១២៥ គឺឈរនៅពីក្រោមប្រទេសមីយ៉ាន់ម៉ា ឬភូមា
ហើយស្ថិតជាមួយក្រុមបណ្ដាប្រទេសផ្ដាច់ការដទៃទៀតរួមមាន អេហ្ស៊ីប
ចិន ហ្សីមបាវ៉េ វេណេហ្សុយអេឡា វៀតណាម រុស្ស៊ី
និងកូរ៉េខាងជើងជាដើម។ ក្នុងចំណោមសូចនាករទាំ ៥ នេះ
កម្ពុជាទទួលបានពិន្ទុទាបបំផុត ផ្នែកដំណើរការបោះឆ្នោត
និងពហុបក្ស ការចូលរួមផ្នែកនយោបាយ និងសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។
ឆ្នាំ២០១៧
ជាឆ្នាំដែលប្រជាធិបតេយ្យនៅកម្ពុជា បានដាំក្បាលចុះ
រអិលធ្លាក់ពីជំពូកក្រុមប្រទេសដែលមានរបបប្រជាធិបតេយ្យបែបកូនកាត់
មកជាប្រទេសផ្ដាច់ការទាំងស្រុងតែម្តង។ ការណ៍នេះ
គឺដោយសារតែរបបលោក ហ៊ុន សែន បានសម្រេចគាស់រម្លើង
និងរម្លាយចោលប្រព័ន្ធប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិខែកក្កដា
ឆ្នាំ ២០១៨ ដោយបានរម្លាយគណបក្សប្រឆាំងធំជាងគេ
គឺគណបក្សសង្គ្រោះជាតិ
ការធ្វើទុក្ខបុកម្នេញមកលើអង្គការសង្គមស៊ីវិល
និងអ្នកសារព័ត៌មានឯករាជ្យជាដើម។
ប្រទេសកម្ពុជាធ្លាប់ត្រូវបានអង្គភាពនេះចាត់ទុកជាប្រទេសមានប្រជាធិបតេយ្យបែបកូនកាត់ពីឆ្នាំ
២០០៦ រហូតមកទល់ឆ្នាំ ២០១៦។
អង្គភាព EIU បែងចែកប្រជាធិបតេយ្យនៅលើពិភពលោកជា
៤ ជំពូក គឺ ប្រជាធិបតេយ្យពេញលេញ ប្រជាធិបតេយ្យមិនពេញលេញ
ប្រជាធិបតេយ្យបែបកូនកាត់ និងប្រជាធិបតេយ្យបែបផ្ដាច់ការ។
អង្គភាពនេះ ផ្ដល់និយមថា
រដ្ឋដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យផ្ដាច់ការ
គឺពុំមានការអនុវត្តប្រព័ន្ធសេរីពហុបក្សនយោបាយនោះទេ
ហើយប្រព័ន្ធនេះរងការរឹតត្បិតខ្លាំង។
អាចមានស្ថាប័នប្រជាធិបតេយ្យផ្លូវការរបស់រដ្ឋ
តែស្ថាប័នទាំងនេះពុំមានប្រសិទ្ធភាពនោះទេ។ ការបោះឆ្នោត
មិនធ្វើឡើងដោយសេរី និងត្រឹមត្រូវនោះទេ គ្មានការគោរព
និងរំលោភនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ ជាទូទៅគឺជារបស់រដ្ឋ
ឬគ្រប់គ្រងដោយក្រុមដែលមានជាប់ទាក់ទងនឹងរបបដឹកនាំប្រទេស។
មានការគាបសង្កត់ទៅលើអ្នករិះគន់រដ្ឋអំណាច
និងមានការរឹតត្បិតព័ត៌មានជាខ្លាំង
ខណៈពុំមានប្រព័ន្ធយុត្តិធម៌ឯករាជ្យនោះឡើយ។
ផ្អែកតាមការស្រាវជ្រាវរបស់ EIU មានតែ ២០ប្រទេសប៉ុណ្ណោះ ស្មើនឹងចំនួនប្រជាជន ៤,៥ ភាគរយនៃពិភពលោក ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យពេញលេញ ក្នុងនោះ ប្រទេសន័រវ៉េ (Norway) ឈរនៅលេខរៀងទី ១ បន្តដោយប្រទេសអ៊ីស្លង់ (Iceland) ស៊ុយអែត (Sweeden) នូវែលហ្សេឡង់ (New Zealand) និងដាណាម៉ាក (Denmark)។ ដោយឡែក ប្រទេសចំនួន ៥៥ ស្ថិតក្នុងជំពូកជាប្រទេសដែលមានប្រជាធិបតេយ្យមិនពេញលេញ ស្មើនឹង ចំនួនប្រជាជន ៤៣,២ ភាគរយនៃពិភពលោក ក្នុងនោះមានដូចជាប្រទេសកូរ៉េខាងត្បូង (South Korea) ជប៉ុន (Japan) និងឈីលី (Chile) ជាដើម។ រីឯ ៣៩ ប្រទេសទៀត ស្ថិតក្នុងជំពូកជាប្រទេសប្រកាន់ប្រជាធិបតេយ្យបែបកូនកាត់ ស្មើនឹងចំនួនប្រជាជន ១៦,៧ ភាគរយនៃពិភពលោក រួមមានដូចជាប្រទេសអាល់បានី (Albania) អែលសាវាឌ័រ (El Salvado) និងម៉ាសេដូនី (Macedonia) ជាដើម។ ចុងក្រោយគឺ ៥៣ ប្រទេសទៀត ជាប្រទេសប្រកាន់យករបបផ្ដាច់ការ ស្មើនឹងចំនួនប្រជាជន ៣៥,៦ ភាគរយនៃពិភពលោក ដែលក្នុងនោះមានកម្ពុជាផង ហើយប្រទេសស៊ីរី (Syria) និងកូរ៉េខាងជើង (North Korea) ឈរនៅលំដាប់ថ្នាក់បាតតារាង៕
Communauté internationale khmer et internationale et tous asso dans le monde , lutte déforestation de la forêt au Cambodge
https://www.vodhotnews.com
ក្រសួងបរិស្ថានបានសម្រេចផ្តល់ថវិការចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់លោក បេន ដេវីស ដែលកំពុងបំពេញការងារការពារព្រៃឈើ និងសត្វព្រៃ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃនេះបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីបៃតងក្រោមប្រធានបទ «គ្មានព្រៃ គ្មានជីវិត» នៅស្រុកសង្គមថ្មី ក្រសួងបរិស្ថានបានផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារដល់លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។
ប្រភពដដែល បញ្ជាក់ថា ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គម ជួយគាំទ្រដល់ការងាររបស់លោក បេន ដេវីស នូវថវិកា ២ម៉ឺនដុល្លារនៅឆ្នាំ២០១៩នេះហើយក្រសួងបរិស្ថានមានគម្រោងជួយគាំទ្រសកម្មភាពលោក បេន បន្តរយៈពេល ៥ឆ្នាំទៅមុខទៀត។
ក្រសួងមួយនេះ អះអាងថា ការផ្តល់ថវិកាដល់លោក បេន ដេវីស ដើម្បីជាការលើកទឹកចិត្តដល់សហគមន៍មូលដ្ឋាន ជាពិសេសលោក បេន ដែលបានលះបង់ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ ព្រមទាំងសត្វព្រៃនៅខេត្តព្រះវិហារ។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតឡើងកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០១៧ មានទំហំជាង ៤ម៉ឺនហិកតា (៤២០៩៧) ស្ថិតនៅភូមិសាស្ត្រ ស្រុកសង្គមថ្មី និងស្រុកគូលែន និងជាប់ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ។
វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលបានរៀបចំឡើងក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ណែនាំឱ្យក្រសួងបរិស្ថានមានកាតព្វកិច្ចជួយអ្នកអភិរក្សធនធានធម្មជាតិ
Kem Sokha ‘denounces’ CNRP’s US conference
Ben Sokhean | The Phnom Penh Post
Publication date 29 November 2018 | 10:38 ICT
Prime Minister Hun Sen said on Wednesday that he purposely let the
leaders behind mass protests following the 2013 national elections flee
Cambodia, after calling the demonstrations an attempt to “overthrow” his
government.

លោក បេន ដេវីស (BEN DEVIS) (រូបទី៣ រាប់ពីស្តាំ) និង មន្ត្រីបរិស្ថានពាក់ព័ន្ធ (រូបថត៖ ក្រសួងបរិស្ថាន)

"លោក ហ៊ុន សែន កំពុងសារភាពថា លោកជាឃាតកសម្លាប់ពលរដ្ឋរបស់ខ្លួន"
ដោយ ទីន ហ្សាការីយ៉ា RFA 2018-11-29
លោក សម រង្ស៊ី
ប្រធានចលនាសង្គ្រោះជាតិ អះអាងដូចគ្នាថា លោក ហ៊ុន សែន
កំពុងតែសារភាពថា
លោកជាឃាតកសម្លាប់ពលរដ្ឋរបស់ខ្លួនឯងនិងអ្នកមានគំនិតជំទាស់
ដើម្បីបន្តអំណាចទៅមុខទៀត។ ការលើកឡើងរបស់លោក សម រង្ស៊ី
នេះដោយសារតែ លោក ហ៊ុន សែន
កាលពីថ្ងៃទី២៨វិច្ឆិកាបានលើកឡើងជាសាធារណៈថា លោកសោកស្ដាយ
ដែលលោកមិនបានសម្លាប់មេដឹកនាំក្រុមបាតុករប្រឆាំងលោក
កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤។
លោក សម រង្ស៊ី និងអ្នកច្បាប់អន្តរជាតិ បានហៅលោក ហ៊ុន សែន ថា ជាឃាតកតាំងពីសម័យខ្មែរក្រហម ដល់សម័យបច្ចុប្បន្ន។
លោក
សម រង្ស៊ី មានប្រសាសន៍ថា លោក ហ៊ុន សែន
ជាមេដឹកនាំប្រើប្រាស់អំពើហិង្សា ដើម្បីបានឡើងកាន់អំណាច
និងបន្តក្រាញអំណាចរបស់ខ្លួនដល់បច្ចុប្បន្នទៀត។ លោក សម រង្ស៊ី
អះអាងថា ដោយសារតែលោក ហ៊ុន សែន ជាមេដឹកនាំបែបហិង្សា និងផ្ដាច់ការនេះ
ទើបលោកមិនញញើតនិយាយអំពីការសម្លាប់មនុស្សម្ដងហើយម្ដងទៀត ៖
«កុំភ្លេចថា លោក ហ៊ុន សែន ជាមេដឹកនាំខ្មែរក្រហម មេកងពលខ្មែរក្រហម
ដូច្នេះគាត់សម្លាប់មនុស្សមិនញញើតដៃទេ
ហើយគាត់និយាយពីការសោកស្ដាយមិនបានសម្លាប់នេះ
ដូច្នេះបើគាត់សម្លាប់បានគាត់សម្លាប់ហើយ»។
លោក ហ៊ុន សែន
បានថ្លែងកាលពីថ្ងៃទី២៨ វិច្ឆិកា ថា
លោកមិនឲ្យមានបាតុកម្មនៅតាមចិញ្ចើមផ្លូវដូចកាលពីឆ្នាំ២០១៣
និងឆ្នាំ២០១៤ ទៀតឡើយ។ លើសពីនេះ
លោកសំដែងការសោកស្ដាយដែលមិនបានសម្លាប់មេដឹកនាំ ដឹកនាំបាតុកម្ម។
ទោះជាលោក ហ៊ុន សែន ថ្លែងមិនចំឈ្មោះក្ដី ប៉ុន្តែលោក
ហាក់ចង់សំដៅទៅលើលោក សម រង្ស៊ី ថា បើមិនគេចខ្លួនទាន់ទេ
គឺប្រហែលជាត្រូវធ្វើបុណ្យខ្មោចជាដើម៖ «ហ្អែងចង់ដឹងពេលហ្នឹងហា
បើមិនហ្អែងមិនគេចទាន់ទេ ពេលនេះ គឺធ្វើបុណ្យខ្មោចហ្អែងបាត់ទៅហើយ
តែឯងពូកែរត់ ពូកែស្រែក ហើយរត់ក៏លឿន
តែគ្រាន់តែគេមិនដេញតាមតែប៉ុណ្ណឹងទេឲ្យឯងរត់សិន
អញក៏មិនទាន់ចង់សម្លាប់ហ្អែងដែរ
ព្រោះរដ្ឋាភិបាលមួយមិនឲ្យមានការចង់ផ្ដួលរំលំតាមចិញ្ចើមផ្លូវនោះទេ»។
Comments
Post a Comment