KHMERSACALLOCK: INFO LE MONDE KHMER
សហគមន៍ព្រៃឡង់ រិះគន់ក្រសួងបរិស្ថាន មិនដោះស្រាយញត្តិរបស់ពួកគេ ស្នើឲ្យស៊ើបអង្កេតក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចប្រព្រឹត្តខុសច្បាប់ ដោយ ស្ងួន អមរា RFA 2019-01-09 បណ្ដាញសហគមន៍ការពារព្រៃឡង់ ៤ខេត្តរិះគន់ក្រសួងបរិស្ថានថា មិនយកចិត្តទុកដាក់ដោះស្រាយញត្តិរបស់ពួកគេ ដែលស្នើ ឲ្យពិនិត្យឡើងវិញការ ផ្ដល់ដីសម្បទានសេដ្ឋកិច្ច ស៊ី បាយអូថេក (Ci-Biotech Co., Ltd.) ជាប់ដែនជម្រកសត្វព្រៃឡង់ ឋិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ សហគមន៍ព្រៃឡង់បារម្ភថា ប្រសិនបើក្រសួងសាមី នៅតែបណ្ដោយឲ្យក្រុមហ៊ុននេះដំណើរការបន្តទៀត មានន័យថា ក្រសួងបរិស្ថានក៏រួមចំណែកបំផ្លាញទំហំព្រៃឡង់ និងដើមឈើផលិតជ័រទឹកដែលជាឆ្នាំងបាយរបស់ពលរដ្ឋដែរ។ បណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ ទាមទារឲ្យក្រសួងបរិស្ថាន បកស្រាយឲ្យបានច្បាស់លាស់ជុំវិញការ ផ្ដល់ដីសម្បទានសេដ្ឋកិច្ច ស៊ី បាយអូថេក ជាប់តំបន់ព្រៃការពារធម្មជាតិ ដែលសំបូរព្រៃស្រោង និងជាទីតាំងជ្រកសត្វព្រៃកម្ររស់នៅ។ កាលពីឆ្...